ជារឿយៗកូនប្រុសរបស់តារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីវណ្ណ តែងតែបង្ហើរសំនៀងជាភាសាអង់គ្លេស បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ។ ក្នុងនោះលោកតែងតែទទួលបានការសរសើរថា មានសំនៀងពីរោះ និង មានរូបស្រស់សង្ហាគួរឱ្យស្រឡាញ់ ។ ហើយថ្មីៗនេះ ក៏មានលេចឮព័ត៌មានថា សុវត្ថិ មុន្នីវណ្ណ បានចូលផលិតកម្មហង្សមាសជាផ្លូវការហើយ ។
អ្នកធ្វើការនៅក្នុងផលិតកម្មហង្សមាសបានបង្ហើបប្រាប់ថា លោក សុវត្ថិ មុន្នីវណ្ណ បានចូលផលិតកម្មហង្សមាស ដោយមានការជួយជ្រោមជ្រែងពីតារាចម្រៀងលោក ព្រាប សុវត្ថិ រួមផ្សំជាមួយទឹកដមសំឡេង ក៏ដូចជាសមត្ថភាពរបស់ សុវត្ថិ មុន្នីវណ្ណ ផងដែរ ។ « មានការធ្វើតេស្តសំឡេងត្រឹមត្រូវមុននឹង សុវត្ថិ មុន្នីវណ្ណ ចូលផលិតកម្មហង្សមាស » ។ នេះជាការលើកឡើងរបស់អ្នកធ្វើការនៅផលិតកម្មហង្សមាស ។
ក្នុងនោះ ក៏មានការវិភាគថា ប្រសិនបើជាការពិត កូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិតជាមានឈ្មោះបោះសំឡេងមិនចាញ់ឪពុកឡើយ ។ ជាពិសេស សុវត្ថិ មុន្នីវណ្ណ មានរូបរាង និង មុខមាត់ស្រស់សង្ហាគួរឱ្យទាក់ទាញផងដែរ ។ ទាក់ទងជាមួយនឹងរឿងនេះ យើងមិនទាន់ទទួលបានការបកស្រាយពីលោក ព្រាប សុវត្ថិ ជាឪពុកនោះទេ ។
សុវត្ថិ មុន្នីវណ្ណ តែងតែបង្ហាញវត្តមានដោយរាំអមលោក ព្រាប សុវត្ថិ នៅតាមឆាកប្រគំតន្ត្រីនានា ។ ហើយថ្មីៗនេះ សុវត្ថិ មុន្នីវណ្ណ រួមជាមួយលោក ព្រាប សុវត្ថិ និង ក្រុមគ្រួសារទើបទៅចូលរួមក្នុងកម្មវិធីមួយនៅប្រទេសជប៉ុន រួមជាមួយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា លោក អ៊ាម វន្នី និង លោក សូ ស្រណោះ ។
ក្នុងនោះ សុវណ្ណ មុន្នីវណ្ណ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យនៅប្រទេសជប៉ុន ដោយលោកចេះបង្កើតបរិយាកាសសប្បាយរីករាយជាមួយុវវ័យដែលនៅទីនោះ ។ ក្នុងនោះក៏មានការសរសើរថា កូនប្រុសលោក ព្រាប សុវត្ថិ មានចរិតរួសរាយរាក់ទាក់ ដូចលោក ព្រាប សុវត្ថិ ជាឪពុក ៕
loading...
Wednesday, May 24, 2017
Subscribe to:
Post Comments (Atom)
loading...





0 comments:
Post a Comment